ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាងរវាងប្រទេសទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…
Author: admin
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត
សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។
វត្តមានដ៏ខ្លាំងក្លាពីថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ចូលរួមនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ – នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា ក្នុងពិធីដ៏សំខាន់មួយ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន ឥណ្ឌូនេស៊ី និងសិង្ហបុរី។…
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ សម្រាប់ការជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា…
ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ
ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ ចន្លោះមិនឃើញ ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ…
ចរចាអស់ជាច្រើនឆ្នាំ ទីបំផុតកម្ពុជា ទទួលបានវត្ថុបុរាណខ្មែរចំនួន៣រូប មកកាន់មាតុភូមិវិញហើយ!
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…
ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ…
OCIC គាំទ្រផលិតកម្មបារមី សម្ដែងសិល្បៈនៅទីក្រុងប៉ារីសក្នុងកម្មវិធី “Rise for Khmer” នៅយប់នេះ
ក្រុមហ៊ុន(OCIC) មានក្ដីសោមនស្សគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា SUZANA, លោក VANTHAN, លោក NORITH…
អេក្រង់អាចបត់បាន ហេតុអ្វីមិនបែកអេក្រង់?
អេក្រង់កញ្ចក់ស្មាតហ្វូន បើកាច់នឹងបាក់ ប៉ុន្ដែហេតុអ្វីទើបស្មាតហ្វូនទំនើបៗបច្ចុប្បន្នអាចបត់អេក្រង់បាន ហើយមិនបាក់ ថែមទាំងមានគុណភាពខ្ពស់? តើអ្វីនៅពីក្រោយបច្ចេកវិទ្យាដ៏ពិសេសមួយនេះ? អេក្រង់អាចបត់បាន (Flexible Display Technology) ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូន។ វាត្រូវបានវិវឌ្ឍពីអេក្រង់ OLED មក។ ហើយហេតុដែលជ្រើសយក អេក្រង់ OLED នោះក៏ព្រោះតែវាផលិតចេញពីវត្ថុធាតុសរីរាង្គ ដែលបញ្ចេញពន្លឺនៅពេលដែលចរន្តអគ្គិសនីឆ្លងកាត់ មិនត្រូវការពន្លឺអំពូលនោះទេ។…
បច្ចេកវិទ្យា CheckinMe បោះជំហានទៅកាន់អន្តរជាតិនៅប្រទេសសិង្ហបុរី
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនកូនខ្មែរ CheckinMe បានចូលរួមតំណាងឲ្យកម្ពុជាក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យាទៅកាន់អន្តរជាតិតាមរយៈកម្មវិធី Plug and Play Asia Pacific Summit ប្រចាំឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង AUPP…