អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនភៀសសឹក ២,២០៥គ្រួសារ មកពីខេត្តចំនួន៥ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តសៀមរាប

(សៀមរាប)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២,២០៥គ្រួសារ (ស្មើនឹង ៦,៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប…

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦…

ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ សម្របសម្រួលនាំក្រុម AOT ពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់

បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩៖ ជាព្រឹត្តិការណ៍សំខាន់មួយនៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងមិនរង្គោះរង្គើ និងមិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម

ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ត្រូវបាន​ចាត់ទុកជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ ​នៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់​រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះ បានបើកទំព័រថ្មីមួយនៅក្នុងទំនាក់ទំនងមិត្តភាពជិតខាង​រវាងប្រទេស​ទាំងពីរ។ របបប៉ុល ពត-អៀង សារី គឺជាការគំរាមកំហែងរួមមួយសម្រាប់ប្រទេសទាំងពីរ។ នៅឆ្នាំ 1975 ភ្លាមៗបន្ទាប់ពីការបញ្ចប់សង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ ទាំងកម្ពុជា និងវៀតណាមចង់បានសន្តិភាពដើម្បីកសាងប្រទេសរបស់ខ្លួនឡើងវិញបន្ទាប់ពីសង្គ្រាម។…

សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត

សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

វត្តមានដ៏ខ្លាំងក្លាពីថ្នាក់ដឹកនាំធុរកិច្ចក្នុងស្រុក និងអន្តរជាតិ ចូលរួមនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតីហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោ

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ – នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា ក្នុងពិធីដ៏សំខាន់មួយ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន ឥណ្ឌូនេស៊ី និងសិង្ហបុរី។…

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ សម្រាប់ការជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា…

ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ

ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ ឥណ្ឌា សម្តែងការសោកស្តាយចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅតំបន់ព្រំដែនកម្ពុជា-ថៃ ចន្លោះមិនឃើញ ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ…

ចរចាអស់ជាច្រើនឆ្នាំ ទីបំផុតកម្ពុជា​ ទទួលបានវត្ថុបុរាណខ្មែរចំនួន៣រូប មកកាន់មាតុភូមិវិញហើយ!

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីធ្វើការ ចរចាអស់រយៈពេលជាច្រើនឆ្នាំមក រវាងក្រុមការងារកម្ពុជា ជាមួយសារមនី្ទរជាតិសិល្បៈអាស៊ីនៃវិទ្យាស្ថាន ស្មិតសូនីញាន (National Museum of Asian Art of the Smithsonian Institution) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…

ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង។ នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។ ធនាគារ…