ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ចាប់ពីខែមីនាតទៅ ម្ចាស់ទីតាំងមានជនបរទេសស្នាក់នៅ ឬធ្វើការ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច (Video inside)
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរំលឹកថា ចាប់ពីខែក្រោយទៅ ម្ចាស់ទីតាំងមានជនបរទេសស្នាក់នៅ ឬធ្វើការ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ ជូនសមត្ថកិច្ច។ ការរំលឹកបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មាន អំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ» នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះម្ចាស់ទីតាំង អ្នកដែលបង្កលក្ខណៈឲ្យជនបរទេសស្នាក់នៅ ដោយមិនប្រាប់អាជ្ញាធរ ហើយចាប់ពីដើមខែមីនា នេះទៅ គឺនឹងត្រូវអនុវត្ដឲ្យបានពេញលេញ»៕
