អេក្រង់អាចបត់បាន ហេតុអ្វីមិនបែកអេក្រង់?

admin By admin December 31, 2025

អេក្រង់កញ្ចក់ស្មាតហ្វូន បើកាច់នឹងបាក់ ប៉ុន្ដែហេតុអ្វីទើបស្មាតហ្វូនទំនើបៗបច្ចុប្បន្នអាចបត់អេក្រង់បាន ហើយមិនបាក់ ថែមទាំងមានគុណភាពខ្ពស់? តើអ្វីនៅពីក្រោយបច្ចេកវិទ្យាដ៏ពិសេសមួយនេះ?

អេក្រង់អាចបត់បាន (Flexible Display Technology) ជាបច្ចេកវិទ្យាចុងក្រោយបំផុតលើស្មាតហ្វូន។ វាត្រូវបានវិវឌ្ឍពីអេក្រង់ OLED មក។ ហើយហេតុដែលជ្រើសយក អេក្រង់ OLED នោះក៏ព្រោះតែវាផលិតចេញពីវត្ថុធាតុសរីរាង្គ ដែលបញ្ចេញពន្លឺនៅពេលដែលចរន្តអគ្គិសនីឆ្លងកាត់ មិនត្រូវការពន្លឺអំពូលនោះទេ។ មិនតែប៉ុណ្ណោះ វាក៏ស្ដើងផងដែរ ស្តើងដល់ចំណុចដែលអាចបត់បែនបាន។

បន្ទាប់មកអេក្រង់ OLED ក៏វិវឌ្ឍទៅជាអេក្រង់ Flexible OLED ដែលគេឃើញប្រើប្រាស់លើស្មាតហ្វូន iPhone X និង Samsung Galaxy Edge។ គ្រាន់តែពេលនោះវាមិនទាន់បត់បាននោះទេ វាមានលទ្ធភាពត្រឹមធ្វើឱ្យគែមអេក្រង់កោងប៉ុណ្ណោះ។ ក្រោយមកទៀត ទើបមានការវិវឌ្ឍឈានដល់អាចបត់បាន។

ជាទូទៅកញ្ចក់គឺរឹង បើពត់វានឹងប្រេះ ម្ល៉ោះហើយអេក្រង់បត់ជំនាន់ទីមួយ ត្រូវបានផលិតឡើងពី សារធាតុប្លាស្ទិកប៉ូលីម័រ។ ប៉ុន្ដែសារធាតុនេះងាយនឹងមានស្នាមជាំ ឆ្កូត បើធៀបទៅនឹងអេក្រង់កញ្ចក់។

ប៉ុន្ដែរនាំងបញ្ហាមួយនេះត្រូវបានទម្លុះចេញ ត្បិតកាលពីខែកុម្ភៈ ឆ្នាំ២០២០ Samsung បានបញ្ចេញចេកវិទ្យាកញ្ចក់ស្តើងបំផុត Galaxy Z Flip ជាស្មាតហ្វូនអាចបត់បានដំបូងបង្អស់មានអេក្រង់ ជាកញ្ចក់ពិតប្រាកដ។

Leave a Reply

Your email address will not be published. Required fields are marked *