ធនាគារ វីង នាំយកមកនូវរាត្រីដ៏ពិសេសសម្រាប់ហ្វេន! ជួបផ្ទាល់ជាមួយ La Cima Cartel និងទស្សនា MV ថ្មីមុនគេបង្អស់!

admin By admin December 31, 2025

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់រាត្រីដែលមិនអាចបំភ្លេចបាន? ក្រុមតារាចម្រៀងដែលកំពុងតែអង្រួនបេះដូងយុវវ័យ La Cima Cartel នឹងនាំមកជូននូវបទពិសោធន៍ថ្មីសន្លាង និងពិសេសអស្ចារ្យមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន “Your Moment with La Cima Cartel” ដែលបានរៀបចំដោយធនាគារ វីង

នេះមិនមែនគ្រាន់តែជាការជួបជុំធម្មតានោះទេ ប៉ុន្តែវាគឺជាការអបអរសាទរនៃភាពជោគជ័យ និងក្ដីស្រលាញ់ដែលអ្នកគាំទ្របានផ្ដល់ឱ្យ ហើយវាក៏ជាសក្ខីភាពថ្មីមួយនៃភាពជាដៃគូដ៏រឹងមាំរវាងវិស័យតន្ត្រីកម្ពុជា និង ធនាគារ វីង ផងដែរ។

ធនាគារ វីង បានប្រកាសជាផ្លូវការនូវយុទ្ធនាការដ៏សំខាន់មួយ តាមរយៈការចាប់ដៃសហការជាមួយក្រុម ចម្រៀង La Cima Cartel ។ យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង។ យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត លើកកម្ពស់វប្បធម៌ ក៏ដូចជាបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។

ហេតុអ្វីអ្នកមិនគួររំលងព្រឹត្តិការណ៍នេះ?

១. ការចាក់បញ្ចាំងសម្ពោធ MV ថ្មីជាលើកដំបូងបង្អស់ (First-ever full MV premier) ជាលើកដំបូងមិនធ្លាប់មាន! អ្នកនឹងក្លាយជាមនុស្សក្រុមដំបូងគេបង្អស់ដែលបានទស្សនាវីដេអូចម្រៀង (MV) ពេញលេញថ្មីសន្លាងរបស់ La Cima Cartel នៅលើអេក្រង់ដ៏ធំ។ ត្រៀមខ្លួនទទួលយកអារម្មណ៍រំភើប និងភាពភ្ញាក់ផ្អើលនៃស្នាដៃសិល្បៈដែលពួកគេបានសម្រិតសម្រាំងជូនអ្នក។

២. ឱកាសជួប Idol របស់អ្នកយ៉ាងជិតស្និទ្ធ លែងជាសុបិនទៀតហើយ! ក្នុងកម្មវិធីនេះ អ្នកគាំទ្រនឹងមានឱកាសពិសេសក្នុងការជួបផ្ទាល់ជាមួយសមាជិកក្រុម។ ត្រៀមទូរស័ព្ទ និងប៊ិករបស់អ្នកឱ្យហើយ ព្រោះនឹងមានកម្មវិធីសុំហត្ថលេខា (Autograph session) និងថតរូបស៊ែលហ្វី (Photo moments) ទុកជាអនុស្សាវរីយ៍ជាមួយ Idol ក្នុងដួងចិត្តរបស់អ្នក។

៣. បរិយាកាសដ៏កក់ក្ដៅ និងរីករាយ ជួបជុំជាមួយសហគមន៍អ្នកគាំទ្រដែលមានចំណង់ចំណូលចិត្តដូចគ្នា ចែករំលែកក្ដីស្រលាញ់ និងបង្កើតការចងចាំដ៏ល្អជាមួយគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *