លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចូលរួមឧបត្ថម្ភថវិការចំនួន ៣លានដុល្លារ សម្រាប់ការជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន

admin By admin December 31, 2025

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភនេះផ្តល់នូវការជួយដល់មនុស្សធម៌ ដោយនេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពជួរមុខរបស់កម្ពុជា និងបញ្ហាប្រឈមដែលគ្រួសារនានាកំពុងជួបប្រទះ ដោយបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

គម្រោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) រួមទាំង ទីក្រុងកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងនរា បានក្លាយជាទីតាំងសំខាន់ៗសម្រាប់ចែកចាយ ផ្តល់ជំនួយទៅដល់កងទ័ពនិងប្រជាជនកម្ពុជាតាមបណ្តោយព្រំដែន។

ធនាគារ កាណាឌីយ៉ា ដែលជាផ្នែកមួយនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានអនុវត្តការបន្ធូរបន្ថយបំណុល ១០០% សម្រាប់ទាហានដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា។ ធនាគារ កាណាឌីយ៉ា ក៏បានប្រកាសការដំណើរការឡើងវិញនូវយុទ្ធនាការ «មូលនិធិខ្មែរតែមួយដើម្បីសន្តិភាព និងបូរណភាពទឹកដី» ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចាប់ផ្តើមកាលពីខែកក្កដានេះ ដើម្បីលើកទឹកចិត្តដល់ការចូលរួម និងពង្រីកជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់។

បន្ថែមពីលើការគាំទ្រជាថវិការ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានជួយរៀបចំការបរិច្ចាគឈាមនៅតាមទីកន្លែងដូចជា សាលសន្និបាតកោះពេជ្រ ដែលអនុញ្ញាតឱ្យអ្នកបរិច្ចាគរាប់ពាន់នាក់ចូលរួមបរិច្ចាគឈាមដោយរៀបចំដោយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ការគាំទ្របន្ថែមទៀតក៏ត្រូវបានពង្រីកដល់កុមារនៅក្នុងខេត្តព្រះវិហារ កាលពីខែវិច្ឆិកា ដែលរៀបចំដោយអង្គការ «World Vision Cambodia» ដោយផ្តល់ធនធានជាមូលដ្ឋានដើម្បីជួយកុមារបន្តរៀនសូត្រ ខណៈពេលដែលនៅឆ្ងាយពីផ្ទះ។

Leave a Reply

Your email address will not be published. Required fields are marked *